- កុមារជាសិស្សានុសិស្សទាំងឡាយមានសិទ្ធទទួលបាននូវការពេញចិត្ត ភាពសប្បាយរីករាយ គ្មានការបង្ខិតបង្ខំ ការដាក់ទោសទារុណកម្ម ក្នុងអំឡុងពេលនៃការសិក្សា។
- កុមារជាសិស្សានុសិស្សទាំងឡាយមានសិទ្ធទទួលបាននូវកម្មវិធីសិក្សាមួយដែលយោងទៅលើតថភាបនៃ សង្គមអំពីទ្រឺស្ដី បំណិនជីវិតដែលជាស្ពានតភ្ជាប់ពីផ្ទះទៅសាលា ពីសាលាទៅសង្គម ប្រទេសជាតិ និងពិពភលោក។
- កុមារជាសិស្សានុសិស្សទាំងឡាយមានសិទ្ធិទទួលបាននូវកាលានុវត្តន៍ សម្រាប់ការសិក្សាក្នុងស្ពានភាពប្រកបដោយ សុវត្ថិភាព សុខុមាលភាព និងផាសុកភាព។
- កុមារជាសិស្សានុសិស្សទាំងឡាយមានសិទ្ធទទួលបាននូវការសិក្សា ការអប់រំសីលធម៌ គុណធម៌ ទាំងចំណេះដឹងទូលំទូលាយ ដែលនឹងក្លាយខ្លួនជាពលរដ្ឋល្អ មានការទទួលខុសត្រូវ និងអនាគតជាធនធានសម្រាប់ការអភិវឌ្ឍសង្គម។
- កុមារជាសិស្សានុសិស្សទាំងឡាយមានសិទ្ធទទួលបាននូវព័ត៌មាន ដែលទាក់ទងនឹងការសិក្សា ការជ្រើសរើស និងការកំណត់គោលដៅសម្រាប់ការសិក្សារបស់ខ្លួនទៅអនាគត។