Language : | |
logo

(023) 42 78 78

(023) 42 60 28

Address B03-B11, 72, Sangkat Sras Chork,

Khan Daun Penh, Phnom penh, Cambodia.

06:00 am - 07:30 pm

Monday to Saturday

ចំណេះទូទៅខ្មែរ

កម្មវិធីចំណេះទូទៅខ្មែរ​ មត្តេយ្យសិក្សាកម្រិត១ ដល់កម្រិត៣

  • កម្មវិធីសិក្សាមត្តេយ្យភាសាខ្មែរត្រូវបានរៀបចំឡើងដោយផ្ដោតលើវិស័យសំខាន់ចំនួន៥ រួមមាន៖
  • 1. ការអភិវឌ្ឍរូបរាងកាយ និងសុខភាព
  • 2. ការអភិវឌ្ឍ ការយល់ដឹង និងការគិតពិចារណា
  • 3. ការបណ្ដុះសីលធម៌ និងវប្បធម៌
  • 4. ការអភិវឌ្ឍភាសា
  • 5. ការអភិវឌ្ឍសង្គម និងអារម្មណ៍

កម្មវិធីចំណេះទូទៅខ្មែរ​ បឋមសិក្សា

  • កម្មវិធីសិក្សាស្របតាមក្រសួងអប់រំ យុវជន និងកីឡា ដោយបន្ថែម កម្មវិធីសិក្សាកុំព្យូទ័រ និងការសិក្សា គណិតវិទ្យាក្នុងកុំព្យូទ័រ ជាមួយកម្មវិធីបំណិនជីវិតផ្សេងទៀត ដូចជា៖ កីឡាអប់រំកាយ ទស្សនកិច្ចសិក្សា សិល្បៈ គូរគំនូរ។ល។ ចាប់ពីថ្នាក់ទី ១ឡើងទៅ។
  • កម្មវិធីសិក្សានេះ ត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការរបស់សិស្សានុសិស្ស និងធានាឲ្យសិស្សានុសិស្សទទួលបាននូវគុណភាព គុណធម៌ វិន័យ និងភាពជាអ្នកដឹកនាំព្រមទាំងផ្ដោតទៅលើការអប់រំចំណេះដឹង ជំនាញ និងការបណ្ដុះបណ្ដាលឥរិយាបថ និង សីលធម៌។
  • សិស្សានុសិស្សនឹងទទួលបាននូវមូលដ្ឋានគ្រឹះនៃចំណេះដឹងដ៏រឹងមាំជាមួយកម្មវិធីសិក្សា របស់សាលា អន្តរជាតិ អាយ អីុ អ៊ែល។

កម្មវិធីចំណេះទូទៅខ្មែរ​ មធ្យមសិក្សា

  • កម្មវិធីចំណេះទូទៅខ្មែរកន្លះថ្ងៃពីថ្នាក់ទី៧ ដល់ទី១២៖ សិស្សអាចសិក្សាផ្លាស់វេនព្រឹក និងពេលរសៀលបាន កម្មវិធីនេះមានរួមបញ្ចូលបន្ថែម កុំព្យូទ័រ កីឡា និងកម្មវិធីបំណិនជីវិតផ្សេងៗទៀត។
  • កម្មវិធីសិស្សចំណេះទូទៅពេញមួយថ្ងៃ គឺកម្មវិធីបញ្ចូលរវាងកម្មវិធីសិក្សាចំណេះទូទៅខ្មែរ និងកម្មវិធីចំណេះទូទៅជាភាសាអង់គ្លេស ឬភាសាចិន។
  • កម្មវិធីនេះបង្កលក្ខណៈងាយស្រួលដល់ការសិក្សារបស់សិស្ស និងចំណេញពេលវេលា។
  • បានសិក្សាមុខវិជ្ជាច្រើនមុខក្នុងកន្លែងតែមួយ។